Latest News
ខេត្តកណ្តាល៖ ថ្ងៃទី១៨ ខែកម្ភះ ឆ្នាំ២០១៩ កំពុងតែមានការឃុបឃិតគ្នាជាលក្ខណ:ប្រព័ន្ធបានយ៉ាងរលូនដែលមានលោក ម៉ម ពិសិទ្ធ ជាប្រធានស្ថានីយ៍គ្រប់គ្រង់នៅកន្លែងនេះផ្ទាល់ហើយខាងមន្ទី និង ក្រសួងសាធារណ:ការនិងដឹកជញ្ជូនជាអ្នករៀបចំបញ្ជូនមកគ្រប់គ្រង់សម្រ៉ាប់ត្រួតពិនិត្យរាល់បទល្មើសដែលឆ្លងកាត់ជញ្ជីងនេះដើម្បីធ្វើការទប់ស្កាត់ដើម្បីកាត់បន្ថយនៅបញ្ហារផ្សេងៗជាច្រើនដែលនាំអោយខូចសណ្តាប់ធ្នាប់និងរងនៅការខូចហិនហោចដល់ផ្លូវថ្នល់ដែលបង្ករឡើងដោយរថយន្តធុនធំៗដឹកលើសទម្ងន់ជាច្រើនក្នុងមួយថ្ងៃៗនោះ។ តែផ្ទុយទៅវិញលោក ម៉ម ពិសិទ្ធ មិនត្រឹមតែមិនគោរពទៅតាមអ្វីដែលក្រសួងនិងរាជរដ្ឋាភិបានបានចាត់ចែងមកនោះទេ ថែមទាំងមិនខ្វល់ដល់អនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផងដែលបណ្តែបណ្តោយអោយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនខ្វល់និងការងារទៀតផង ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាមានរថយន្តតូចធំជាច្រើនសិបគ្រឿងទាំងយប់ទាំងថ្ងៃមិនដែលឡើងលើជញ្ជីថ្លឹងទម្ងន់អោយបានត្រឹមត្រូវនោះទេដោយអោយរថយន្តឈប់នៅតែខាងក្រៅជាប់និងជញ្ជីងរួចក៍មានតៃកុងរថយ្ត ឬក៍ព្រូរថយន្តរត់ចូលទៅខាងក្នុងបន្តិចក្រោយមកក៍រត់ចេញមកវិញដោយមិនចាំបាច់ថ្លឹងនិងធ្វើការផាកពិន័យនោះទេ ដោយសង្ស័យថាបានត្រូវរ៉ូវគ្នារួចបាត់ទៅហើយមិនបាច់គិតច្រើននោះទេ។ ដោយសារតែទង្វើរនៅភាពអសកម្មការងាររបស់លោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ថ្លឹងរថយន្តបែបនេះហើយទើបបណ្តាលអោយផ្លូវជាតិលេខ០២រងនៅការខូចខាចយ៉ាងដំណំស្ទើរតែរកផ្លូវជិះមិនរួចនោះជាពិសេសគឺស្ពានត្រូវបានទ្រុឌទ្រោមស្ទើរតែគ្រប់កន្លែងអស់ទៅហើយ។ តើលោករដ្ឋមន្ត្រីក្រសួងសារធារណ:ការនិងដឹកជញ្ជូនខេត្តកណ្តាលមានបានដឹងអំពីភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមឱវ៉ាតដែរឬយ៉ាងណាបានជាទុកអោយប្រធានស្ថានីយ៍ថ្លឺងរថយន្តមួយកន្លែងនេះបង្ករព្យុះភ្លៀងបានយ៉ាងអនាធិប្បតិយ្យដោយគ្មានវិធានការ បង្រ្កាបឬទប់ស្កាត់បានម្តង់ណាសោះនោះឡើយ បើអោយនៅតែមានទង្វើបែបនេះនៅតែដ៍ដែលជាដ័ដែលនោះគឺជាទម្លាប់ដ៍អាក្រក់បំផុតសម្រ៉ាប់សង្គមជាតិនិងប្រពលរដ្ឋ ជាពិសេសគឺបំផ្លាញថវិការជាតិដើម្បីតែប្រយោជន៍មានបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ចុងក្រោយនេះមហាជនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ក៍បានសំណូមពរទៅដល់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមមេត្តាជួយងូតទឹកដុសក្អែលអោយលោក ម៉ម ពិសិទ្ធ ដែលជាប្រធានស្ថានីយជញ្ជីងមួយកន្លែងនេះចេញផងចុះទាន។
ភ្នំពេញ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណះទេីបតែចេញពីញាំអីជាមួយមិត្តភក្តិហេីយត្រូវរថយន្តមិនចាំម៉ាក១គ្រឿងបេីកដេញបុកពីក្រោយពេញទំហឹងដោយពុំដឹងមូលហេតុ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនសុបិន្តចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ​ ​ សពនារីរងគ្រោះឈ្មោះ ស្រីមុំ​ អាយុ២៨ឆ្នាំ​ ជាបុគ្គលិកកន្លែងវាយកូនហ្គោល​ ផ្លូវហាណូយ​ មានស្រុកកំណេីតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល ជិះម៉ូតូម៉ាកzoomerx។ ​ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីតវិញ៕
មានលុយផឹកស្រាថ្លៃ តែផឹករួចស្រវឹងចេញចរិកថោក !បេីកឡានបុកបង្គោលភ្លេីងហេីយ​ ហៅគ្នាមកអូសឡានទៅផ្ទះ តែប៉ូលិសមកសួរនាំ បែរជាប្រមាថសមត្ថកិច្ច​ រួចដេញវាយទាំងអ្នកកាសែត រួចបោះសម្ដីថា​ “ពួកអាកាសែត ម៉ារៀលៗ” រាជធានីភ្នំពេញ ៖ បុរសខ្លាំងចេញពីផឹកស៊ីស្រវឹង​ធ្លាក់ភ្នែក​ បេីករថយន្ត 4Runner ទៅបុកបបង្គោលភ្លេីងបំភ្លឺផ្លូវដែលជាទ្រព្យសម្បត្តិរដ្ឋ​ រួចបេីករត់​ តែសមត្ថកិច្ចឃេីញសួរនាំ​ មក​សំឡុតសមត្ថកិច្ច​ដោយប្រេីសម្ដី​អសីលធម៌​ ហេីយហៅ​ក្រុមគ្រួសារ​ យករថយន្តមួយគ្រឿងទៀត​យកខ្សែពួរ​មកចងសណ្ដោងអូសយកទៅផ្ទះ ទេីបសមត្ថកិច្ចធ្វេីការអន្តរាគមន៍ ស្ទាក់ឃាត់បាន​ ផ្អេីលក្រុមអ្នកយកព័ត៌មានចុះទៅផ្ដិតយកទិដ្ឋភាពផ្សាយផ្ទាល់​ បែរជាមានបក្ខពួកចេញមកកាង រារាំងមិនអោយ ថត​ដេញវាយក្រុមអ្នកសារព័ត៌មាន នាំគ្នារត់ចែកជេីងគ្នាព្រៀត​ បង្កការភ្ញាក់ផ្អើលឡេីង​ទាំងកណ្ដាលយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈានដល់កេីតមានហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង០០:៤០នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃសុក្រ​ ទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ត្រង់ចំណុចម្ដុំផ្សារបឹងតាម៉ាត តាមបណ្ដោយផ្លូវបេតុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត​មួយគ្រឿង​ ម៉ាក​ 4Runner ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2L-4338 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចផ្លូវបេតុងបត់ចូលផ្ទះ​ ស្រាប់តែជ្រុលទៅបុកបង្គោលភ្លេីងថ្មមួយដេីមពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លេីងបាក់បែកខូចខាតបន្តិចបន្តួច​ តែរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ បេីកទៅមុខលែងរួច​ ស្របពេលដែលនៅកន្លែងកេីតហេតុ​ មានសភាពស្ងាត់ផង​ បុរសខ្លាំង​ ដែលជាអ្នកបេីកបរ​ បានទូរស័ព្ទហៅ​បុរសជេីងខ្លាំងម្នាក់ទៀត​ បេីករថយន្តមួយគ្រឿងមកកន្លែងកេីតហេតុ​ រួចយកខ្សែពួរ​មកចងដេីម្បីសណ្ដោងអូសយកទៅផ្ទុះ​ ។ សាក្សីបន្តថា​ លុះពេលអូសយករថយន្តចេញពីកន្លែងកើតហេតុបានប្រហែល២០០ម៉ែត្រ មកដល់ផ្លូវបេតុង ខាងក្រោយវត្តចំការដូង រួចបម្រុងយករថយន្តទៅទុកនៅមុខផ្ទះ ស្រាប់តែកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ដែលល្បាតពួនស្ទាក់​ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន​ បានមកដល់ឃេីញ​ ហេីយក៏ចុះមកសួរនាំ ស្រាប់តែបុរសម្ចាស់រថយន្តបង្កនោះ ទំនងជាមន្ត្រីរាជការជាន់ខ្ពស់ហេីយ​ បានជាមានអំណាចបែបនេះ សូម្បីតែប៉ូលិសប៉ុស្តិ៍ក្នុងមូលដ្ឋានមិនហ៊ានជាមួយដែរ ឬមកពី​ឃេីញមានកាំភ្លេីងសៀតនៅជាប់ចង្កេះទៀត? ហេីយបុរសជេីងខ្លាំង រួមទាំងបក្ខពួក​នាំគ្នាឆ្លេីយតប​ដាក់ស្រែកសំឡុតសមត្ថកិច្ច​ ទាំង​ទទឹងទទែង និងប្រេីសម្ដី​អសីលធម៌​ ប្រមាថមេីលងាយ សមត្ថកិច្ច​រូបនោះ​ថែមទៀតផង​ ។ ចំណែកឯសមត្ថកិច្ចល្បាតនោះ បានរាយការណ៍សុំកម្លាំងបន្ថែមឲ្យជួយអន្តរាគមន៍ផង​ ព្រោះភាគីខ្សែស្រឡាយបុរសម្ចាស់រថយន្តបង្ក​ បាននាំគ្នាប្រកែកឆោឡោ​ទទឹងទែង​ ដោយប្រេីសម្ដីមិនសមរម្យមេីលងាយសមត្ថកិច្ចខ្លាំងណាស់​ ។ សាក្សីខាងលេីបន្តទៀតថា​ មួយសន្ទុះក្រោយមក​ គេឃេីញមានកម្លាំងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុ​ និងឃេីញក្រុមអ្នកសារព័ត៌មានពេលរាត្រីជាច្រើននាក់ បានមកដល់កន្លែងកើតហេតុ​បន្តបន្ទាប់គ្នា​ ដោយអ្នកខ្លះថតផ្តិតយករូបភាព​ អ្នកខ្លះធ្វេីការផ្សាយផ្ទាល់ (Live) ហេីយខណៈពេលដេីរមកសួរនាំហេតុការណ៍នោះ​ មូលហេតុអ្វី​ នៅចំណុចណាដែរ​ ហេីយមិនទាន់បានសួរចប់ផង​ ស្រាប់តែបុរសជើងខ្លាំងម្នាក់​ ដែលជាអ្នកបើករថយន្តបង្ក និងបុរសម្នាក់ទៀត រួមទាំងបងប្អូនប្រុសស្រីខ្សែស្រឡាយម្ចាស់រថយន្តបង្ក បានចេញមករារាំងមិនអោយថតផ្សាយ ហេីយថែមទាំងជេស្ដីប្រមាថមេីលងាយ ដោយសម្ដីអសីលធម៍​ ស្រែកសំឡុតខ្លាំងៗ​ និងចង្អុលមុខក្រុមអ្នកសារព័ត៌មានខាងលេីនោះ​ ហេីយចង់ស្ទុះទៅវាយ​ ទេីបអ្នកសារព័ត៌មានខ្លះទៀត បានចូលមកជួយឃាត់​ផងដែរ ។ ក្រោយមកទៀត​ ក្រុមអ្នកយកព័ត៌មានដទៃទៀតបានមកដល់យឺតជាងគេបន្តិច​ ទេីបធ្វេីការផ្សាយផ្ទាល់រួចក៏ចូលទៅសួរនាំ​ជាមួយគ្នា​ ទេីបធ្វេីអោយក្រុមភាគីម្ចាស់រថយន្តបង្កហេតុនោះ​ មានការខឹងសម្បារ​ ស្ទុះចេញមក លោតវាយអ្នកសារព័ត៍មានផ្អេីលពេញមុខផ្ទះកេីតហេតុ តែអ្វីដែលហួសចិត្តយ៉ាងខ្លាំង​នោះ គឺអំឡុងពេលដែលក្រុមសាច់ញាតិខ្សែស្រឡាយម្ចាស់រថយន្តបង្ក រត់ដេញវាយក្រុមអ្នកសារព័ត៌មាននោះ សមត្ថកិច្ចបានត្រឹមឈរមើល មិនជួយអន្តរាគមន៍ ឬជួយឃាត់នោះទេ ទេីបកេីតមានការប្រេីហិង្សា​កេីតឡេីង​ រហូតដល់ថ្នាក់វាយអ្នកសារព័ត៌មាន ត្រូវជាច្រើនដៃ​ និងលោតធាក់អ្នកសារព័ត៌មានមួយជើងទៀត​ ស្ទេីដាច់ផ្ងារហេីយ​ នៅតែសមត្ថកិច្ចមិនជួយឃាត់ទៀត ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយគ្នានៅពេលក្រោយ។ បន្ទាប់ក្រុមអ្នកសារព័ត៌មានពេលយប់បានធ្វើការបញ្ចប់ទំនាស់នោះនៅកន្លែងកើតហេតុ ដោយមិនឲ្យមានរឿងវែងឆ្ងាយ តែយ៉ាងណាមិញ​ អ្នកយកព័ត៌មាន​​មួយរូប ដែលត្រូវបានបុរសខ្លាំងនោះលោតវាយ​២ដៃ​នោះ​ និងដាក់ពាក្យបណ្ដឹង​តាមច្បាប់ឬយ៉ាងណា​ សូមរងចាំព័ត៌មានពិស្ដារ​នៅព្រឹកនេះបន្តទៀត ៕​ (អត្ថបទរូបភាព​ បងម៉េង​)