ខេត្តក្រចេះ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយះពេល៤ថ្ងៃ គិតពីថ្ងៃទី ០៤-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្រាប់ខេត្តក្រចេះ

ខេត្តក្រចេះ ៖
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយះពេល៤ថ្ងៃ គិតពីថ្ងៃទី ០៤-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្រាប់ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៏ជាតិ អន្តជាតិជាង ២ម៉ឺន​៥ពាន់នាក់ ដែលបានចូលមកលេងកម្សាន្ត តែចំនួនតួរលេខនេះបានថយចុះជាងឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៏បូកសរុប ដោយមន្ទីរទេសចរ​ណ៏ខេត្តក្រចេះ
កត្តាដែលនាំឲមានភ្ញៀវជាតិ មានចំនួនថយ​ចុះដោយ ភ្ញៀវនៅបណ្តាខេត្តផ្សេងៗដែលមានបំណងច​ង់មកកម្សាន្ត​នៅតាមរមណីយ៍​ដ្ឋានក្នុង​ខេត្តក្រចេះ គាត់បានឃើញបណ្តាញ​សង្គមចុះផ្សាយថា មានទឹកឡើងជន់លិច នៅរមណីយដ្ឋានព្រែកកាំ​ពី​កាលពីអំឡុងមុនបុណ្យចូលឆ្នាំចិន មុន​១សប្តាហ៍ តែក្រោយមកទឹកបានស្រកចុះវិញជាធម្មតា ហើយអង្គុយលើ​រោងផ្ទះទឹកបាន តែភ្ញៀវមួយចំនួន​គាត់យល់ថា ប្រហែលមិនអាចទៅលេងនៅទីនោះ​បានទើប មានភ្ញៀវមួយចំនួន បានប្តូរទិសដៅទៅលេង ខេត្តផ្សេងៗ ហើយម្យ៉ាងគួបផ្សំនិងផ្លូវ ចេញក្រុងក្រចេះទៅកាន់ តំបន់កាំពី ដែលមានចំងាយ ១៦km តូចចង្អៀតពិបាក់ក្នុងកា​រធ្វើដំណើរ ដោយផ្លូវមិនទាន់ល្អផង ។

មន្រ្តីមន្ទីរទេសចរណ៏ ទទួលបន្ទកការងារទេសចរណ៏ បានឲ្យ​ដឹងថា ÷ ក្នុងឪកាស​បុណ្យ​ចូលឆ្នាំប្រពៃណី ចិន វៀតណាម រយ:ពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៧០៧ ខែកុ​ម្ភ: ២០១​៩នេះ ខេត្តក្រចេះ ទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ២​៥.​០៧​៥នា​​ក់ បើធៀបនិងឆ្នាំ២០១៨ មានចំនួន ២៧​.២៨០នាក់ ឃើញថា មា​ន​ចំនួនថយចុះចំនួនភ្ញៀវ ២២​០៥នាក់ ស្មើនិង៨,០៨​%
– ចំពោះភ្ញៀវអន្តជាតិមា​នចំនួន ៥១៣នាក់ បើធៀបនឹង ២០១៨ មានចំនួន​ ៤​៧៨​នាក់​ កើនឡើង៣៥នាក់ស្មើនឹង ៧,៣​២%

មន្ត្រីនៃ​មន្ទីរទេសចរណ៏ខេត្តក្រចេះ បានបន្តថា ចំពោះ​សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តក្រចេះ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានភាពល្អប្រសើរ ព្រោះក​ងកម្លាំងបា​នយាមល្បាតតាមគោលដៅសំខាន់ៗ ជាពិសេសក្នុងរមណីយ៍​ដ្ឋានទឹកជួរព្រែកកាំពី​ និងនៅឆ្នេរខ្សាច់កោះ​ទ្រង់ ៕