ហ្គេមបាញ់ត្រីនៅក្នុងមណ្ឌល កំសាន្ដកោះពេជ្យ ចាប់ដំណេីរការវិញហេីយ
ថ្ងៃចេញផ្សាយៈ February 25, 2019
ហ្គេមបាញ់ត្រីនៅក្នុងមណ្ឌល កំសាន្ដកោះពេជ្យ ចាប់ដំណេីរការវិញហេីយភ្នំពេញ៖ ទំនងជាមានខ្នងបង្អែកធំណាស់ហើយមើលទៅទើបបានជាទីតាំងបើកល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីនិងហ្គេមផ្សេងៗទៀតនៅក្នុងមណ្ឌលកំសាន្ដកោះពេជ្យដែលមានស្លាកយីហោ បូលេនកោះពេជ្យ.បើកលេងបានយ៉ាងរលូនឡើងវិញហើយ បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារកម្លាំងចុះបង្ក្រាបកាលពីប៉ុន្មានខែមុននោះ ហើយមិនត្រឹមតែបើកលេងធម្មតានោះទេ ថែមទាំងមានសមត្ថកិច្ចអង្គុយយាមទៀតផង។
. មជ្ឈដ្ឋានទូរទៅកំពុងរងចាំមើលការអនុវត្តន៍បទបញ្ជាររបស់លោកស្នងការរាជធានីភ្នំពេញដែលឡើងកាន់ដំណេងថ្មីនេះ តើមានប្រសិទ្ធភាពដែលឬទេ រឺមួយក៏ម្ចាស់ទីតាំងបើកល្បែងសុីសងខុសច្បាប់នេះមានឥទ្ធិពលខ្លាំងជាងលោកស្នងការទៅទៀត ខណៈដែលទីតាំងនោះមានទាំងកម្លាំងសមត្ថកិច្ចអង្គុយយាមទៀតនោះ៕