Latest News

ភ្នំពេញ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណះទេីបតែចេញពីញាំអីជាមួយមិត្តភក្តិហេីយត្រូវរថយន្តមិនចាំម៉ាក១គ្រឿងបេីកដេញបុកពីក្រោយពេញទំហឹងដោយពុំដឹងមូលហេតុ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនសុបិន្តចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ​ ​ សពនារីរងគ្រោះឈ្មោះ ស្រីមុំ​ អាយុ២៨ឆ្នាំ​ ជាបុគ្គលិកកន្លែងវាយកូនហ្គោល​ ផ្លូវហាណូយ​ មានស្រុកកំណេីតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល ជិះម៉ូតូម៉ាកzoomerx។ ​ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីតវិញ៕

ភ្នំពេញ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណះទេីបតែចេញពីញាំអីជាមួយមិត្តភក្តិហេីយត្រូវរថយន្តមិនចាំម៉ាក១គ្រឿងបេីកដេញបុកពីក្រោយពេញទំហឹងដោយពុំដឹងមូលហេតុ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនសុបិន្តចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។
​ ​
សពនារីរងគ្រោះឈ្មោះ ស្រីមុំ​ អាយុ២៨ឆ្នាំ​ ជាបុគ្គលិក កន្លែងវាយកូនហ្គោល​ ផ្លូវហាណូយ​ មានស្រុកកំណេីតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល ជិះម៉ូតូម៉ាកzoomerx។

​ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីតវិញ៕