
ស្លាប់ម្នាក់របួសធ្ងន់២ នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត
ស្លាប់ម្នាក់របួសធ្ងន់២ នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តតាកែវ÷ នៅថ្ងៃព្រហស្បតិ៍០៣កើតខែមាឃឆ្នាំចសំរិទ្ធិស័ក ព ស២៥៦២ត្រូវនឹងថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០១៩វេលាម៉ោង០៧និង១០នាទីកើតឡើងនៅចំណុចលើផ្លូវជាតិលេខ០៣ចន្លោះគីឡូម៉ែត្រលេខ៧១និង៧២ស្ថិតក្នុងភូមិត្រាវអែមឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡើងរវាងម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទ ៣ .៨៩៥៦ (អ្នកបើកបរគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១GH ៦០២៧បើកបរដោយឈ្មោះលន់ ច័ន្ទដារ៉ាភេទស្រីអាយុ១៨ឆ្នាំ មុខរបរសិស្ស(ស្លាប់នៅកន្លែងកើតហេតុ)នៅភូមិដំណាក់រវាងឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវមានឌុបមនុស្សស្រីពីរនាក់ពីក្រោយ០១ឈ្មោះលន់ សោម៉ាអាយុ១៥ឆ្នាំមុខរបរសិស្ស(រងរបួសធ្ងន់)នៅភូមិឃុំជាមួយគ្នានិងម្នាក់ទៀតឈ្មោះរឹង រចនាអាយុ១៥ឆ្នាំមុខរបរសិស្ស(រងរបួសធ្ងន់) ជាសិស្សវិទ្យាល័យ សុខ អាន ១ ឧសភា នៅភូមិឃុំជាមួយគ្នាដែរដែលបេីកបរមកពីទិសខាងជើង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។កម្លាំជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕