អធិការដ្ឋាននគរបាលស្រុក បានចុះរអប់រំ​ ផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តតាកែវ : ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩
លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៏ផ្លូវគោកខេត្តតាកែវ​ ដោយបានកិច្ចសហការពីអជ្ញាធរស្រុក​ កងរាជអាវុធហត្ថ​ អធិការដ្ឋាននគរបាលស្រុក បានចុះរអប់រំ​ ផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់អ្នកបេីកបរយានយន្ត​នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ចន្លោះគីឡូម៉ែត្រ​ ៨១-៨២​ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់​ ដោយបានចែកជូននូវឯកសារជំនួយស្មារតីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបិទស្ទីគ័រកំណត់ល្បឿន​ និងស្ទីគ័រថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍​ ដេីម្បីរួមចំណែកក្នុងការផ្សព្វផ្សាយបន្ត​ និងកាត់បន្ថយយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តផងដែរ<