លោកតា​វ័យ៨១ឆ្នាំម្នាក់ត្រូវម៉ូតូធុនធំបុកស្លា​ប់យ៉ាង​អាណោចអាធ័ម

លោកតា​វ័យ៨១ឆ្នាំម្នាក់ត្រូវម៉ូតូធុនធំបុកស្លា​ប់យ៉ាង​អាណោចអាធ័ម

ភ្នំពេញ ៖ ​លោក​តាវ័​យ៨១ឆ្នាំម្នាក់បាន ​បណ្តើរកង់​ឆ្លងផ្លូវ លើកទាំងដៃជាសញ្ញា ត្រូវបានម៉ូតូធុ​នធំ​បើកបោះពួយយ៉ាង​លឿន ​មកបុកទាំងកម្រោល បណ្តាលឲ្យលោកតា បោ​កក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជន​រងគ្រោះមាន ​ឈ្មោះ ​សះ សែម អាយុ៨១ឆ្នាំ មានទីលំនៅ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោ​ធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភ​ពនៅ​កន្លែងកើតហេតុ ​បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានបណ្តើរកង់ ឆ្លងផ្លូវ​ជាតិ​លេខ៤ ពីជើងទៅត្បូង​ទាំងដៃ ជាសញ្ញាផង ស្របពេលនោះ ស្រាប់តែមានម៉ូតូធុនធំ​មួយគ្រឿង ពណ៌លឿង ​មិនចាំម៉ាក ស្លាក​លេខ បើកបរក្នុងល្បឿនលឿនពីលិចទៅកើត ជ្រុលម​កបុកលោកតា ដែល​កំពុងបណ្តើរកង់ពេញ​ទំហឹង ​ផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លា​មៗនៅកណ្តាលផ្លូវជាតិយ៉ាងអាណោចអធ័មតែម្ដង។ បន្ទាប់មកម៉ូតូជនបង្ក​បានបន្ថែមល្បឿនបើករត់គេចតាមបណ្តោយផ្លូវជាតិលេខ៤ ​បាត់ស្រមោល បន្សល់ទុកតែសាកសព និងកង់ រួមជាមួយកាងម៉ូតូខាងក្រោយធ្លាក់លើផ្លូវ នៅកន្លែងកើតហេតុ។​

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ និងវាស់វែង​នៅក​ន្លែងកើតហេតុ ​ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ​និងបន្តធ្វើការស្រាវជ្រាវ ស្វែងរកម៉ូតូបង្ក ដើម្បីដោះស្រាយតាម​ច្បាប់ ៕