កញ្ញា រី ចំណានកល្យាណ ទទួលជ័យលាភីកញ្ ញាឯកភពផែនដីកម្ពុជា២០១៩

រាជធានីភ្នំពេញ ៖ ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល និងច្រើនវិញ្ញាសាម កឃើញថាកម្មវិធីលើក ដំបូងនៃកញ្ញាឯកភពផែនដី (Miss Planet Cambodia) បានរកឃើញស្រីស្អាតតំណាងកម្ពុជាក្រោយ យល់ថាមានភាពឈ្លាសវៃជាងគេ។ កម្មវិធីនេះរៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ មករា ឆ្នាំ២០១៩ នៅហាងស្រាទំពាំងបាយជូ WINEST ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះអូរឫស្សីទល់មុខស្ថាន ទូតអាឡឺមង់រាជធានីភ្នំពេញ។

ចំណាត់ថ្នាកលេខ១-បានទៅលើកញ្ញា រី ចំណានកល្យាណ មានកម្ពស់១,៧០ម៉ែត្រ រស់នៅរាជធានីភ្នំពេញ លេខ២-កញ្ញា លីម សាំងលី លេខ៣-កញ្ញា កែវ ធាវី លេខ-៤ កញ្ញា ហ៊ាង លីនដា និងលេខ៥-កញ្ញា លី ភក្តីវីរចនា។ កម្មវិធីខាងលើប្រព្រឹត្តទៅអស់រយៈពេល៣ខែដែលរៀបចំដោយកញ្ញារំដួលលេចទឹកជាអ្នកផាត់មុខឯកទេសដ៏ជំនាញបានសិទ្ឋិផ្តាច់មុខពីអគ្គនាយកMiss Planet International។ តាមគម្រោងកម្មវិធីខាងលើនេះនឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិនៅថ្ងៃ២៣ កុម្ភៈ រហូតដល់ថ្ងៃ២ មីនា ឆ្នាំ២០១៩ ដែលកម្ពុជាជាម្ចាស់ផ្ទះ។