ប្រដាល់អន្តរជាតិគូ វ៉ែន សុវណ្ណ និងកីឡាករថៃយប់មិញ ទទួលបានការគាំទ្រខ្លាំង
ថ្ងៃចេញផ្សាយៈ January 23, 2019
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ម្នាក់ៗរន្ធត់យ៉ាងខ្លាំងស្រឡាំងកាំង និងមានអារម្មណ៍ព្រឺជំនួសកីឡាករ ដោយសារតែកីឡាករថៃ Saber Fath ត្រូវកីឡាករកម្ពុជា បង្គោលក្រហម វ៉ែន សុវណ្ណ វាយឲ្យបែករយះដូចយកឡាមវះ ហើយបណ្ដាលឲ្យហូរឈាមជោគមុខ ដល់ថ្នាក់គ្រូបង្វឹករបស់កីឡាករថៃសម្រេចចិត្តសុំឲ្យកូនសិស្សរបស់ខ្លួនឈប់ប្រកួត។
កាប្រកួតទាំងមូល ត្រូវបានបញ្ចប់ក្នុងទឹកទី៥
មុនតម្រូវឲ្យប៉ះគ្នា
បន្ទាប់ពីកីឡាករថៃត្រូវគេឃើញមានរបួសស្នាមធ្ងន់ធ្ងរ
លើចិញ្ចើមក្រោយការតស៊ូ។
ការប្រកួតដែលបានធ្វើឡើងនៅវេលាម៉ោងជាង១០យប់
នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ
ម្នាក់ៗមានការចាប់អារម្មណ៍ហួសប្រមាណ
ពោលគឺតាំងពីទឹកចាប់ផ្ដើមរហូតដល់ទឹកចុងក្រោយ។