
ថ្ងៃទី៩នេះរកឃើញអ្នកផ្ទុកកូវីដ១៩ថ្មី២នាក់ជាបុរសជនជាតិខ្មែរ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០។គឺមានករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន២នាក់ លើបុរសជនជាតិខ្មែរ ខណៈអ្នកកំពុងសម្រាកព្យាបាល៩នាក់។
ក្រសួងបញ្ជាក់ថា៖អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់ទី១៖ជាបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំមានទីលំនៅភូមិរាំងដេកឃុំគរគីធំស្រុកកៀនស្វាយខេត្តកណ្ដាល។ទី២៖ជាបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ នៅរកាក្រៅ ក្រុងដូនកែវខេត្តតាកែវ។ពួកគាត់ទាំង២នាក់បានធ្វើដំណើរមកពីប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២០។
សូមជម្រាបថាគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩មានចំនួនសរុប២៩៧នាក់(ស្ត្រី៦០នាក់និងបុរស២៣៧នាក់)។ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន២៨៨នាក់។និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន៩នាក់៕