
អាវុធហត្ថរាជធានីបង្ហាញមុខជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀន
ភ្នំពេញ៖នៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀន។ក្រោយពីសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូលបានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គស្នួលឃាត់ខ្លួន។ការឃាត់ខ្លួននៅចំណុចផ្ទះគ្មានលេខស្ថិតនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថាៈកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលនិងអាវុធហត្ថស្រុកអង្គស្នួលបានឃាត់ខ្លូនជនសង្ស័យជាមុខសញ្ញាជួញដូរចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន៥នាក់បន្ថែមទៀត។នៅចំណុចផ្ទះគ្មានលេខស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០។
កម្លាំងអាវុធហត្ថបានដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន១៦កញ្ចប់,៦កញ្ចប់ធំ និង១០កញ្ចប់តូច, ម៉ាស៊ីនសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២,អាវុធខ្លី១ដើមម៉ាក K59 មានគ្រាប់ចំនួន ៨គ្រាប់, និងសម្ភារៈសម្រាប់សេពមួយចំនួនទៀត។
មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង៦នាក់រួមមាន ១-ឈ្មោះ ឌឹម សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ ,២ឈ្មោះ យុន ហំ ភេទប្រុស អាយុ ៤៨ ឆ្នាំ,៣-ឈ្មោះ ខាន់ បារាំង ភេទប្រុស អាយុ ៣៥ ឆ្នាំ ។,៤-ឈ្មោះមាសចិន្តាភេទប្រុសអាយុ៣៦ឆ្នាំ,៥ឈ្មោះសុខនីភេទប្រុសអាយុ៣៨ឆ្នាំនិង៦ឈ្មោះថុលសោភ័ណ្ឌភេទស្រីអាយុ១៧ឆ្នាំ្នអ្នកទាំង៦មុខរបរមិនពិតប្រាកដពាក់ព័ន្ធគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕