
ក្រុមលោកចូបៃដិនស្នើឱ្យបិទគណនេយ្យTwitterរបស់លោកដូណាល់ត្រាំរហូតដល់ការរាប់សន្លឹកឆ្នោត
អន្តរជាតិ៖(Sputink)៖ក្រុមសមាជិកនៃបក្សប្រជាធិបតេយ្យរបស់លោកចូបៃដិនបានស្នើដល់ក្រុមហ៊ុនបណ្តាញសង្គមTwitterឱ្យបិទបណ្តោះអាសន្ននូវគណនីរបស់លោកដូណាល់ត្រាំរហូតដល់ការរាប់សន្លឹកឆ្នោតចប់សព្វគ្រប់។
ប្រធានាធិបតីដូណាល់ត្រាំបានសរសេរលើTwitterកាលពីថ្ងៃពុធប្រកាសថាលោកបាននាំមុខគូប្រជែងរបស់លោកគឺលោក ចូបៃដិននៃបក្សប្រជាធិបតេយ្យនៅរដ្ឋ Pennsylvania រដ្ឋ Georgia និងរដ្ឋ North Carolina។
ខណៈដែលការរាប់សន្លឹកឆ្នោតមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ក្រុមបក្សប្រជាធិបតេយ្យចាត់ទុកថានេះជាការប្រកាសដោយខ្លួនឯងបំពុលបំភ័នលទ្ធផលការបោះឆ្នោតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមហើយជា”ការផ្សព្វផ្សាយមិនពិត”។
សូមជម្រាបថា រដ្ឋចំនួន៦ដែលមិនទាន់ចេញលទ្ធផលគឺរដ្ឋ Alaska, Arizona, Georgia, Nevada, North Carolinaនិងរដ្ឋPennsylvania។ខណៈនេះបាតុកម្មតវ៉ាបានកើតឡើងនៅសហរដ្ឋអាមេរិកដែលម្ខាងប្រឆាំងការរាប់សន្លឹកបោះឆ្នោតដោយចាត់ទុកថាមានបន្លំនិងម្ខាងទៀតការពារសន្លឹកឆ្នោតខ្លួនហើយទាមទារឱ្យរាប់បន្ត៕