ក្រសួងធនធានទឹកព្រមានថា ទឹកទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក នឹងហក់ឡើងដែលអាចក្លាយជាជំនន់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានចេញសេចេក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន៕