ពលរដ្ឋជាង១ពាន់គ្រួសារក្នុងស្រុករុក្ខគិរីប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបងៈ លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី និងជាប្រធានគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក បានរាយការណ៍ថាៈ គិតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី បង្កឱ្យមានផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង មានពីរឃុំ គឺឃុំព្រែកជីក និងឃុំបាសាក់ ។
លោក ជា សម្បត្តិ បានបន្តថាៈ នៅឃុំបាសាក់ មានប្រជាពលរដ្ឋរងគ្រោះ ៣៦៩ គ្រួសារ មនុស្សរាយ ៩៧១ នាក់ ដំណាំ ២១៦ ហិកតា គោយន្ត ២ គ្រឿង ម៉ូតូ១៥គ្រឿង ម៉ាស៊ីន៣គ្រឿង ងាប់គោ ៣ ក្បាល។ ក្នុងនោះ ឃុំព្រែកជីក ប្រជាពលរដ្ឋរងគ្រោះ មាន ១.៥៤៦ គ្រូសារ ស្រូវ ២.៨០៩ ហិកតា ម្នាស់ ១៤៨ ហិកតា ដំឡូង ៦៧ ហិកតា ពោត ២៥ ហិកតា ដំណាំរួមផ្សំ ៥៧ ហិកតា។ ចំពោះគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋគ្មាន ។ ចំណែកអាងបាសាក់ បានដាច់ភ្លឺអាង ប្រហែល ៤០ ម៉ែត្រ៕