ពលរដ្ឋស្នើឲ្យលោកអធិការខណ្ឌមានជ័យដែលទើបកាន់តំណែងថ្មីមានវិធានការចពោះវង់អាប៉ោង២៤ម៉ោងរំខានការរស់នៅរបស់ពួកគាត់

ពលរដ្ឋស្នើឲ្យលោកអធិការខណ្ឌមានជ័យដែលទើបកាន់តំណែងថ្មីមានវិធានការចពោះវង់អាប៉ោង២៤ម៉ោងរំខានការរស់នៅរបស់ពួកគាត់

ភ្នំពេញ : ទីតាំងបាញ់អាប៉ោងលេង២៤ម៉ោងមួយកន្លែងដែលស្ថិតនៅផ្លូវលំភូមិដំណាក់សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យដែលបើកលេងជារៀងរាល់តាំងពីព្រលឹមទលប្រលប់ដោយចែកវេនគ្នាចូលលេងនៅពេលថ្ងៃគេឃើញមានក្មេងៗចូលទៅលេងចាក់ភ្នាល់លុយកាក់បន្តិបន្តួច
លុះដល់ពេលរាត្រីមានចាស់ៗនិងយុវ័យចូលលេងម្តងចាក់ដើមទុនច្រើនល្មមដោយឮសំលេងភ្នាល់ស្រែកហូរកញ្រ្ជៀវពេលខ្លះឈ្លោះប្រកែកទាស់ទែងគ្នាធ្វើឲ្យមានការរំខានដល់ការរស់នៅរបស់ពលរដ្ឋដែលរស់នៅក្បែរៗនោះ។

បនល្បែងខាងលើនេះមានបុរសម្នាក់ដែលតាំងខ្លួនជាសមត្ថកិច្ចប៉ូលិសរហ័សនាមតាវ៉ែនតាគ្មានសមត្ថកិច្ចណាហ៊ានចុះមកបង្រ្កាបទីតាំងខាងលើនេះនោះបានទេគ្រាន់ដឹងថាជាកន្លែងតាវ៉ែនតាក៏ជិះម៉ូតូត្រលប់ក្រោយបែរធ្វើឲ្រពលរដ្ឋមានការអស់សង្ឃឹមទៅលើសមត្ថកិច្ចខណ្ឌមានជ័យ។

ពលរដ្ឋសូមណូមពរដល់លោកម៉េងវិមានតារាអធិការខណ្ឌមានជ័យដែលទើបតែថ្នាក់លើទុកចិត្តផ្តល់តំណែងជាអធិការនិងអាវុធហត្ថខណ្ឌមានជ័យមេត្តាចុះទៅហាមឃាត់និងបញ្ឈប់ទីតាំងបាញ់អាប៉ោងខាងលើផងដើម្បីឲ្យពួកគាត់រស់នៅមានភាពស្ងប់ស្ងាត់និងដេកពួនបានសុខស្រួលកុំឲ្យមានការរំខានដល់ពលរដ្ឋដែលរស់នៅទីនោះបន្តទៀត។