ធ្លាយរឿងមេបញ្ជាការរងអាវុធហត្ថស្រុកសីុធរ

ធ្លាយរឿងមេបញ្ជាការរងអាវុធហត្ថស្រុកសីុធរ កណ្តាលយកលុយពីម្ចាស់សង្វៀនជល់មាន់១ថ្ងៃ២០០ដុល្លារ រត់ការមន្រ្តីពាក់ព័ន្ធក្នុងស្រុកទាំងអស់

ខេត្តព្រៃវែង៖ បើយោងតាមសេចក្តីរាយការណ៍បានបង្ហើបប្រាប់ ថាសង្វៀនប្រជល់មាន់អាប៉ោង ស្ថិតនៅខាងកើតព្រៃចាស់ ភូមិកោងស្រែ ឃុំល្វេ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ដែលមានម្ចាស់ឈ្មោះ រ៉ា កំពុងលែងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតសមត្ថកិច្ចបង្ក្រាបទេ ព្រោះមានមន្រ្តីរងអាវុធហត្ថស្រុកម្នាក់ឈ្មោះ នៅ ប៊ុនថា ជាអ្នកកាងនិងរត់ការសូកប៉ាន់មន្រីជំនាញ់ពាក់ព័ន្ធ ក្នុងស្រុកទាំងអស់។

សេចក្តីរាយការណ៍ដដែលបានបន្តថាអាជ្ញាធរសមត្ថកិច្ចក្នុងស្រុកសីុធរកណ្តាល គ្មានអ្នកណាហ៊ានចុះបង្រ្កាបកន្លែងប្រជល់មាន់អាប៉ោងរបស់លោក រ៉ា ដែលមានខ្នងបង្អែកជារងអាវុធហត្ថស្រុកជាអ្នកចាំកាងការពារ បញ្ចេញស្បែកតួនាទីខ្លាំង ដោយទទួលលុយពីម្ចាស់សង្វៀនប្រជល់មាន់ក្នុង១ថ្ងៃ២០០ដុល្លា គប់ទៅឲ្យប៉ូលិស អភិបាលស្រុក ជាទីពេញចិត្ត ធ្វើឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្មានអ្នកណាមកក្បែរនោះឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង បានទទួលដំណឹងថាមានសង្វៀនប្រជល់មាន់អាប៉ោងកន្លែងខាងលើ ក៏បញ្ជាអាវុធហត្ថស្រុកចុះទៅបង្រ្កាប ដូចជាឲ្យរាយការណ៍ទៅក្រុមអ្នកញៀនល្បែងដឹងខ្លួន រើសម្ភារះចេញឲ្យអស់បានខ្លួនចុះទៅ ហើយក៏រាយការណ៍មកថ្នាក់លើថាគេចបាត់អស់សល់តែដានតែប៉ុណ្ណោះ។

សេចក្តីរាយការណ៍ដដែលបានបន្ថែមទៀតថាបើសិនថ្ងៃស្អែកមានអ្វីខុសប្រក្រតី ឫចរចារជាមួយមេអាវុធហត្ថខេត្តត្រូវគេនិងលែងនៅកន្លែងនេះដដែល តែបើសិនចរចារគ្នាមិនត្រូវថ្លៃនិងផ្តូរទីតាំងទៅបើកសង្វៀនប្រជល់មាន់អាប៉ោងលែងនៅ ភូមិរ័ត្នមន្នី ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាមវិញ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើលោក នៅ ប៊ុនថា មេបញ្ជាការរងអាវុធហត្ថស្រុកសីុធរកណ្តាលបានថ្លែងយ៉ាងខ្លីថាលោកមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។
ដោយឡែកអធិការស្រុក និងអភិបាលស្រុកសីុធរកណ្តាលមិនអាចសំុំការបំភ្លឺបានទេនៅព្រឹកនេះ ព្រោះទូរស័ព្ទមិនចូល៕