តម្រូវឲ្យក្រុមប្រព្រឹត្តល្មើសបង់លុយក្នុងម្នាក់ៗចាប់ពី៦០រៀលឡើងទៅតាមទំហំសម្រាស់តូចឬធំ។

មេជលផលផ្សារឆ្នាំង តាត សីហាក់ ទទួលសំណូក បទល្មើសនេសាទហ៊ុំសម្រាស កើតមានផ្ទៃទន្លេនៅស្រុកកំពង់លែង

-នាយផ្នែកជលផលផ្សារឆ្នាំង តាត សីហាក់ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លែង លោកពុំ សុផល មិនបង្ក្រាប់ដោយទទួលសំណូកពីអ្នកប្រព្រិត្តិបទល្មើស

កំពង់ឆ្នាំង៖នៅតាមព្រែកដែលមានទឹកជ្រៅៗ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែថ គេសង្កេតឃើញកើតមានបទល្មើសនេសាទហ៊ុំសម្រាស់យ៉ាងអានាធិបតេយ្យ ដែលក្រុមជនល្មើសកាប់ព្រៃលិចទឹកប្រភេទដើមរាំងដឹកយកទៅទម្លាក់ចូលក្នុងទន្លេហើយក្រុមជនល្មើសចាប់ផ្ដើមយកសាច់អួនហ៊ុំចាប់យកត្រីបណ្ដើរៗដោយកន្លែងខ្លះបានមួយលើកកន្លែងខ្លះបានពីរលើករួចហើយ។

ប្រភពឲ្យដឹងថា បទល្មើសដែលកើតមានឡើងយ៉ាងអានាធិបតេយ្យនេះ សមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនបានចុះបង្ក្រាបនោះទេ។ ជាក់ស្ដែងមានដូចជានៅចំណុចព្រែកសាលាថ្ម ព្រែកជើងលួង ព្រែកកោះអ្នកតា ព្រែកផ្លូវទូក និងព្រែកពាមខ្នង ភូមិថ្នល់ឈើទាល អន្លង់កញ្ចុះ ស្ទឹងជ្រៅ ឡូតិ៍លេខ១០និងសម្រាស់ជាច្រើនកន្លែងទៀត ក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាសស្រុកកំពង់លែង បានកំពុងតែធ្វើសកម្មភាពយ៉ាងមមាញឹកមិនមានការភ័យខ្លាចចំពោះច្បាប់បន្តិចសោះឡើយ។

ប្រជានេសាទលក្ខណៈគ្រួសាររស់នៅតំបន់ខាងលើបានប្រាប់ឲ្យដឹងថា ក្រុមជនល្មើស ហ៊ុំសម្រាស់ទាំងកណ្តាលថ្ងៃបានដោយរលូនគ្មានការភ័យខ្លាចបែបនេះ ដោយសារមានអ្នកដើរប្រមូលលុយពីក្រុមអ្នកប្រព្រិត្តិបទល្មើសនេសាទ យកទៅរត់ការចែកជូនលោក តាត សីហាក់ នាយផ្នែកជលផលផ្សារឆ្នាំង និងលោកពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។

​ប្រភពដដែលបានបន្តទៀតថាអ្នករត់ការទាំងនោះមាន ឈ្មោះ ចន សារឿន ឈ្មោះសេន ទ្រីជំទប់ទី១ ឃុំផ្លូវទូក ឈ្មោះវ៉ាសុខ ជាប្រធានសហគមន៍ ហើយជាពិសេសឈ្មោះផល្លា និងឈ្មោះលីនថៅកែទូកឌុកទិញត្រី ជាមេធំបទល្មើសសម្រាស់តែម្ដង ។ហើយក្រុមអ្នកទាំងនេះបានដើរាប់សម្រាស់គ្រប់ព្រែក មានចំនួនរាប់រយកន្លែងនឹងតម្រូវឲ្យក្រុមប្រព្រឹត្តល្មើសបង់លុយក្នុងម្នាក់ៗចាប់ពី៦០រៀលឡើងទៅតាមទំហំសម្រាស់តូចឬធំ។

ចំណែកលោក តាត សីហាក់ នាយផ្នែកជលផលផ្សារឆ្នាំង និងលោកពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង បែជាធ្វើមិនដឹងមិនលឺចំពោះបទល្មើសដែលកើតមាននៅក្នុងដែនទទួលខុសត្រូវខ្លួន បណ្ដាលពីទទួលសំណូកឈ្មួញ។

ឆ្លើយតបនិងព័ត៌មាននេះ ខ្មែរអាស៊ី ពុំអាចសុំការបំភ្លឺពីលោក តាត សីហាក់ នាយផ្នែកជលផលផ្សារឆ្នាំង និងលោកពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង បានទេ៕

p