January 23, 2019 admin  0 Comments ចប់ត្រឹម គង់ ក្រឹង មិនស្តាប់ មិនខ្លាចសម្តេច ហ៑ុន សែន ទៅហេីយ តេីមាន មន្រ្តីថ្នាក់ណាហ៑ានប៉ះ នឹងបង្រ្គាបនោះ?

  1. January 23, 2019 admin  0 Comments
    ចប់ត្រឹម គង់ ក្រឹង មិនស្តាប់ មិនខ្លាចសម្តេច ហ៑ុន សែន ទៅហេីយ តេីមាន មន្រ្តីថ្នាក់ណាហ៑ានប៉ះ នឹងបង្រ្គាបនោះ?
    អាណិតអង្គការ អ្នកសារពត៍មានខិតខំព្យាយាម និយាយរឿងពិតរបស់ ឧកញ៉ា គង់ ក្រឹង រកសុីឈេឺខុសច្បាប់យ៉ាងណា បេី គង់ មិននឹងយកត្រជាក់ស្តាប់សម្តេច តេជោ ផង តេីមន្រ្តីថ្នាក់ណាហ៑ាននោះ។
    លោកឧកញ៉ាល្បី គង់ ក្រឹង ជាមនុស្សអស្ចារ្យប្រចាំខេត្តក្រចេះរកសុីឈើ មានខ្នងបង្អែកធំៗប៉ុនមហាមេយ តេីមានមន្រ្តីថ្នាក់ជាតិឬមន្រ្តីខេត្តណាហ៑ានក្បែរ បេីឧកញ៉ា ក្រឹង ស្គាល់សម្តេច ហេង សំរិន លោកជំទាវ ម៉ែន សំអន នឹង កូន សម្តេចតេជោ គឺ ឯកឧត្តម ហ៑ុន ម៉ាណែត ទៀតនោះ។
    តែបេីតាមប្រភពពីអ្នករកឈើរឺខុសច្បាប់មួយចំនួនបានអោយ អង្គរថ្មី ដឹងថា លោកឧកញ៉ាគង់ ក្រឹង រកសុីមានច្បាប់ត្រឹមត្រូវទេីបគ្មានមន្រ្តីថ្នាក់ហ៑ានប៉ះពាលសូម្បីតែមួយដង ហេីយបេីអ្នករកសិីុផ្សេងៗ ត្រូវបានមន្រ្តីខេត្តចាត់ការរាងរាលពេល ទោសខិតខំដាក់លុយគ្រាសៗក៏ដោយ។ តែប្រភពដ៏ដែលថា ឧកញ៉ា ក្រឹង លេីយកអ្នកមានឋានៈធំៗមកសំងែងប្រាប់គេថាចង់រកសុីឈេឺលុះត្រាតែស្គាល់ថ្នាក់លេីអោយបានច្រេីនដូចរូបគាត់ទេីបអស់បារមណ៍បេីមិនដូច្នោះទេអាចក អាចែម ថ្នាក់ ខេត្ត វាជញ្ជក់គ្មានសល់ទេ បន្ទាប់មកឃេីញ ឧកញ៉ារូបនេះបង្ហោះជាមួយថ្នាក់ដឹកនាំកំពូលៗតែរហូត។
    តែបេីប្រភពពីមន្រ្តីថ្នាក់ខេត្តក្រចេះវិញបានអោយដឹងថា លោកឧកញ៉ា គង់ ក្រឹង រកសីុតែងតែលេីកឈ្មោះថ្នាក់ដឹកកំពូលៗមកធ្វេីជាខ្នងបង្អែកទេីបរកសិីុដោយសេរីបានយ៉ាងរលួនគ្មានមន្រ្តីណាហ៑ានក្បែរទេ ខ្លាចឧក ញ៉ា រាយការណ៍ អស់ដំណែង។
    បេីតាមប្រភព ពីមន្រ្តីថាមែន អញ្ចឹង លោកឧកញ៉ា គង់ ក្រឹង មិនរកសីុតាមរបៀបជិះសេះលេងដៃបានស្រេចតែចិត្តហេីយឬ?ហេីយរដ្ឋាភិបាលគួរតែទុកអោយ ឧកញ៉ាល្បី គង់ ក្រឹង នៅរកសីុឈេឺទល់តែអស់ឈេីទេីបគង់ ក្រឹង ឈប់ឬ?