ខេត្តក្រចេះ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយះពេល៤ថ្ងៃ គិតពីថ្ងៃទី ០៤-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្រាប់ខេត្តក្រចេះ
ខេត្តក្រចេះ ៖
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយះពេល៤ថ្ងៃ គិតពីថ្ងៃទី ០៤-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្រាប់ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៏ជាតិ អន្តជាតិជាង ២ម៉ឺន៥ពាន់នាក់ ដែលបានចូលមកលេងកម្សាន្ត តែចំនួនតួរលេខនេះបានថយចុះជាងឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៏បូកសរុប ដោយមន្ទីរទេសចរណ៏ខេត្តក្រចេះ
កត្តាដែលនាំឲមានភ្ញៀវជាតិ មានចំនួនថយចុះដោយ ភ្ញៀវនៅបណ្តាខេត្តផ្សេងៗដែលមានបំណងចង់មកកម្សាន្តនៅតាមរមណីយ៍ដ្ឋានក្នុងខេត្តក្រចេះ គាត់បានឃើញបណ្តាញសង្គមចុះផ្សាយថា មានទឹកឡើងជន់លិច នៅរមណីយដ្ឋានព្រែកកាំពីកាលពីអំឡុងមុនបុណ្យចូលឆ្នាំចិន មុន១សប្តាហ៍ តែក្រោយមកទឹកបានស្រកចុះវិញជាធម្មតា ហើយអង្គុយលើរោងផ្ទះទឹកបាន តែភ្ញៀវមួយចំនួនគាត់យល់ថា ប្រហែលមិនអាចទៅលេងនៅទីនោះបានទើប មានភ្ញៀវមួយចំនួន បានប្តូរទិសដៅទៅលេង ខេត្តផ្សេងៗ ហើយម្យ៉ាងគួបផ្សំនិងផ្លូវ ចេញក្រុងក្រចេះទៅកាន់ តំបន់កាំពី ដែលមានចំងាយ ១៦km តូចចង្អៀតពិបាក់ក្នុងការធ្វើដំណើរ ដោយផ្លូវមិនទាន់ល្អផង ។
មន្រ្តីមន្ទីរទេសចរណ៏ ទទួលបន្ទកការងារទេសចរណ៏ បានឲ្យដឹងថា ÷ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម រយ:ពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៧០៧ ខែកុម្ភ: ២០១៩នេះ ខេត្តក្រចេះ ទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ២៥.០៧៥នាក់ បើធៀបនិងឆ្នាំ២០១៨ មានចំនួន ២៧.២៨០នាក់ ឃើញថា មានចំនួនថយចុះចំនួនភ្ញៀវ ២២០៥នាក់ ស្មើនិង៨,០៨%
– ចំពោះភ្ញៀវអន្តជាតិមានចំនួន ៥១៣នាក់ បើធៀបនឹង ២០១៨ មានចំនួន ៤៧៨នាក់ កើនឡើង៣៥នាក់ស្មើនឹង ៧,៣២%
មន្ត្រីនៃមន្ទីរទេសចរណ៏ខេត្តក្រចេះ បានបន្តថា ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តក្រចេះ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានភាពល្អប្រសើរ ព្រោះកងកម្លាំងបានយាមល្បាតតាមគោលដៅសំខាន់ៗ ជាពិសេសក្នុងរមណីយ៍ដ្ឋានទឹកជួរព្រែកកាំពី និងនៅឆ្នេរខ្សាច់កោះទ្រង់ ៕