លោក គឹម រស្មីមេប៉េអឹមខេត្តរតនគីរីចង់ល្បីខ្លាំងពេកហែកសែកចែកលុយកូនម្នាក់ជាង១០ម៉ឺនដុល្លារនៅក្នុង ពិធីខួបកំណើតភរិយា
លោក គឹម រស្មីមេប៉េអឹមខេត្តរតនគីរីចង់ល្បីខ្លាំងពេកហែកសែកចែកលុយកូនម្នាក់ជាង១០ម៉ឺនដុល្លារនៅក្នុង ពិធីខួបកំណើតភរិយារតនះគីរី សូមជម្រាបថា លើវេទិកាប្រគុំតន្ត្រីនៃពិធីខួបកំណើតភរិយាលោក គឹម រស្មី បានអួតក្អេង ក្អាងពីរបបសម្តេច ហ៊ុន សែន ដែលមិនខ្វះលុយចាយសប្បាយហ៊ឺហារ ហើយលោកក៏បាន ប្រកាសជាសាធារណថា ថ្ងៃនេះលោកនឹងចែកលុយឲ្យកូនរបស់លោកទាំង៥នាក់ ដោយក្នុង ម្នាក់ៗបានជាង១០ម៉ឺនដុល្លារលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីកំពុងរងនូវការរិះគន់យ៉ាងខ្លាំងពី សាធារណជន សំខាន់អ្នកលេងបណ្តាញ Facebook ទាក់ទងនឹងការសម្ញែងឫកបង្អូតទ្រព្យសម្បត្តិ របស់ខ្លួនលើវេទិកាសាធារណមុខភ្ញៀវរាប់រយនាក់ នៃពិធីខួបកំណើតភរិយារបស់លោកកាលពី ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៩កន្លងទៅ ។ តាមរយះនោះលោក គឹម រស្មី ក៏បានស្រែកប្រកាសហៅកូនមកទទួលយកសែកតាម ចំណែករៀងៗខ្លួននៅលើវេទិកាតែម្តង ដែលធ្វើឲ្យភ្ញៀវដែលចូលរួមពិធីខួបកំណើតភរិយារបស់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសកម្មភាពនោះត្រូវបានអ្នកលេងបណ្តាញសង្គម Facebook យកមកបង្ហោះនិងស៊ែរតៗគ្នា ដែលនាំឲ្យមានការរិះគន់កក្រើក Facebook និងសង្គម ខ្មែរទាំងមូល ។ ក្រុមអ្នកវិភាគនយោបាយបានធ្វើការរិះគន់ថា ទង្វើរបស់លោក គឹម រស្មី មិនសមរម្យនោះ ឡើយ ខណដែលលោកជាមេបញ្ជាការកងកម្លាំង PM ក្នុងខេត្តមួយផងដែរ ។ ប៉ុន្តែការបង្ហាញ អំនួតនៃទ្រព្យសម្បត្តិរបស់លោកគឹម រស្មី មិនបានធ្វើឲ្យគេកោតសរសើរនោះទេ ហើយភាគច្រើន គេរិះគន់ទៅវិញ ។ អ្នកវិភាគនយោបាយបានស្រង់មតិប្រជាពលរដ្ឋខ្មែរដែលបានបញ្ចេញនៅលើបណ្តាញ ហ្វេសប៊ុកគឺភាគច្រើនគេរិះគន់ រហូតមានការជេរប្រទេចផ្តាសារថែមទៀត ។ គេរិះគន់ថា ឋានៈ ត្រឹមមេបញ្ជាការ PM ខេត្តសោះមានលុយរាប់លានដុល្លារ ចែកកូនចែកចៅចុះទម្រាំមេបញ្ជាការ PM ទូរទាំងប្រទេស រហូតនាយករដ្ឋមន្ត្រីមានលុយ មហាសាលយ៉ាងម៉េចទៅ? ។ គេរិះគន់បន្ថែមថា លុយដែលលោក គឹម រស្មី យកមកចែកកូនចែកចៅនាពេលនោះជា លុយនៃអំពើពុករលួយជាមួយឈ្មួញរកស៊ីឈើខុសច្បាប់របស់ខេត្តភាគឥសាន្តមួយនេះ ខណ ដែលលោកក៏ធ្លាប់រងនូវការចោទប្រកាន់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការឃុបឃិតជាមួយថៅកែឈើ រកស៊ីខុសច្បាប់ផងដែរ ។ ប៉ុន្តែមន្ត្រីគាំទ្រ CPP បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនៅពេលដែលលោក គឹម រស្មី មេ PM ខេត្តរតនគីរីធ្វើនូវទង្វើមិនគួរគប្បីមួយនេះ ព្រោះគេដឹងថា ទង្វើរបស់លោក គឹម រស្មី មិនគ្រាន់តែធ្វើឲ្យខូចកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាជះឥទ្ធិពលជារួមដល់គណបក្សប្រជា ជនកម្ពុជា សំខាន់សម្តេច ហ៊ុន សែន តែម្តង ក្នុងនាមសម្តេចជាមេដឹកនាំគណបក្សនិងប្រមុខដឹកនាំរាជរដ្ឋាភិបាល ។ ផ្តើមពីនោះគេទាមទារឲ្យលោក សៅ សុខា មេបញ្ជាការ PM លើផ្ទៃប្រទេសចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ចំពោះមេ PM ខេត្តរតនគីរី រូបនោះ ឬឈានដល់ការដកតួនាទីតែម្តង ដើម្បីបង្ហាញ ឲ្យសាធារណជន សំខាន់អ្នកគាំទ្រសម្តេច ហ៊ុន សែន មើលឃើញថា បុគ្គលណាដែលធ្វើទង្វើមិនគប្បីនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លែថ្នូកងទ័ពក៏ដូចជាគណបក្សគឺត្រូវតែទទួលពិន័យមិនអាចអត់ឱនឲ្យបាននោះឡើយ ៕