កណ្តាល៖ លោក តាក់ ជីឡៅ សព្វថ្ងៃមានមុខងារជា ថ្នាក់ឧត្តមសេនីយ៍ទោ និងជាគណៈពង្រឹកក្នុងស្រុកអង្គស្នួល និងមានមុខរបរបន្ថែមទៀត ជាថៅកែ រណ្តៅដី ក្នុងស្រុកអង្គស្នួល កំពុងរងការរិះគន់ថា កំពុងតែប្រើអំណាច ឥទ្ធិពល យសសក្តិរបស់ខ្លួន ពេញអាណាចក្រទឹកដីស្រុកអង្គស្នួល ខេត្ត កណ្តាល ដើម្បីការរកសុីមុខជំនួញជីករណ្តៅដីជាប្រយោជន៍ផ្ទាល់ខ្លួន។
កណ្តាល៖ លោក តាក់ ជីឡៅ សព្វថ្ងៃមានមុខងារជា ថ្នាក់ឧត្តមសេនីយ៍ទោ និងជាគណៈពង្រឹកក្នុងស្រុកអង្គស្នួល និងមានមុខរបរបន្ថែមទៀត ជាថៅកែ រណ្តៅដី ក្នុងស្រុកអង្គស្នួល កំពុងរងការរិះគន់ថា កំពុងតែប្រើអំណាច ឥទ្ធិពល យសសក្តិរបស់ខ្លួន ពេញអាណាចក្រទឹកដីស្រុកអង្គស្នួល ខេត្ត កណ្តាល ដើម្បីការរកសុីមុខជំនួញជីករណ្តៅដីជាប្រយោជន៍ផ្ទាល់ខ្លួន។
បេីតាមការលេីកឡេីងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា លោក តាក់ ជីឡៅ គឺជាមនុស្សម្នាក់ដែលមានអំណាចនិងឥទ្ធិពលយ៉ាងខ្លាំងក្នុងស្រុកអង្គស្នួលខេត្តកណ្តាល មិនថាមន្ត្រីថ្នាក់ណា រឺអ្នកណានោះទេ លឺតែឈ្មោះ រួញដូចសត្វអណ្តេីកក្នុងស្នូកចឹង សូម្បីតែខ្មោច រឺអ្នកតា ក៏មិនហ៊ានដែរ។
គួរបញ្ជាក់ផងដែរថា មួយរយៈកាលកន្លងមក លោក តាក់ ជីឡៅ មានរឿងអាស្រូវជាច្រេីនក្នុងមុខរបរជំនួញរកសុីរបស់លោក តែលោកនៅបន្តអាជីវកម្មជីកយកអាចម៌ដីបានជាដដែល ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងទាំងអស់ មិនថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ករណីកូនចៅកាប់សម្លាប់គ្នា យ៉ាងសាហាវព្រៃផ្សៃ និងករណីបណ្តឹងរបស់ ប្រជាពលរដ្ឋ ចំពោះក្បួនរថយន្តដឹកដីបេីកល្បឿនលឿនដូចហោះ បង្កអោយខូចខាត់ដល់ផ្លូវថ្នល់ជាពិសេស ការជីកយកអាចម៍ដីជំរៅជ្រៅជិតដល់ក្បាលប្រេត បណ្តាលអោយប៉ៈពាល់យ៉ាងខ្លាំងដល់ក្បាលដីស្រែ ភូមិដ្ឋាន របស់ប្រជាពលរដ្ឋ យ៉ាងណាក៍ដោយ។
ពលរដ្ឋងឿងឆ្ងល់ថា នាពេលថ្មីៗនេះដែរមានការដ្ឋានរណ្តៅដីក្នុងស្រុកអង្គស្នួលជាច្រេីនកន្លែងត្រូវបានខាងក្រសួងរ៉ែនិងថាមពល សហការជាមួយអាជ្ញាធរស្រុកអង្គស្នួលធ្វេីការបិទទាំងស្រុងមិនអោយដំណេីរការបន្ត ទៀតនោះទេ ។ចំណែករណ្តៅដីជិតដល់ក្បាលប្រេតជាច្រេីន កន្លែងរបស់លោក តាក់ ជីឡៅ វិញមិនត្រូវបានខាងក្រសួងរ៉ែ និងថាមពល និងអាជ្ញារធរស្រុកអង្គស្នួលមិនធ្វេីការបិទ នោះទេ ចំណុចនេះធ្វេីអោយគេសង្ស័យថា មានការត្រូវរ៉ូវ គ្នាក្នុងផលប្រយោជន៍ណាមួយហេីយមេីលទៅ បានជានៅដំណេីរការយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានមហាជន សង្ឃឹមថាថ្នាក់ដឹកនាំលោកនឹងបានដឹងរឿងអវិជ្ជមានរបស់ មន្ត្រីទាំងនេះហេីយនឹងមានវិធានការជាបន្ទាន់ ដេីម្បីកុំអោយបុគ្គលទាំងនេះបង្កេីតបញ្ហាកាន់តែច្រេីនឡេីងៗក្នុងសង្គមជាតិបន្តទៀត។
ជុំវិញការលេីកឡេីងខាងលេីនេះលោក ហេង ចាន់ធួន រដ្ឋលេខាធិការទទួលបន្ទុករ៉ែ និងថាមពល បានប្រាប់ឲ្យដឹងតាមទូរស័ព្វថា ចំពោះរណ្តៅដី របស់លោក តាក់ ជីឡៅ លោកនឹងបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមេីលឡេីងវិញក្នុងសប្តាហ៍ នេះ។
ចំណែកលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល អ្នកសារព័ត៌មានយេីងមិនអាចសូមការបំភ្លឺជុំវិញការលេីកឡេីងរបស់ប្រជាពលរដ្ឋបាននោះទេ។