កម្លាំងខណ្ឌរដ្ឋបាលជលផលព្រះវិហារចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតាមដងស្ទឹងសែន
ថ្ងៃចេញផ្សាយៈ November 20, 2020
ព្រះវិហារ៖កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារសហការជាមួយកម្លាំងនគរបាលស្រុកបានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតាមដងស្ទឹងសែនចាប់ពីភូមិដំណាក់ក្រុងព្រះវិហាររហូតដល់ភូមិពោធិ៍ឃុំពោធិ៍ស្រុកត្បែងមានជ័យ។
មន្ត្រីជលផលបានបន្តថាជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទជាលក្ខណ:គ្រួសារសរុបចំនួន៩ប្រភេទស្មើ៩៤ឧបករណ៍នេសាទរួមមាន៖តុម,ប៉ោង,មងពាក់/មងរាយ,មងហ៊ុ,សន្ទូចរនងនិងឧបករណ៍ល្មើសចំនួន៦ករណីត។ដូចជារបាំងហ៊ុំស្បៃមុង,របាំងព្រួលនិងលូស្បៃមុង,លបកន្ទុយកណ្តុរ,ឧបករណ៍ឆក់ត្រីនិងដងថ្នងឆក់ដួសត្រី។ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះបានបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ៕