ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងទាំងព្រឹក ពេលម្ចាស់មិននៅផ្ទះ

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆេះផ្ទះ១ខ្នងទាំងព្រឹកមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វេលាម៉ោង៧ និង៤៥ នាទី មានអគ្គិភ័យមួយបាបកើតឡើងនៅចំណុចត្រង់ខាង ត្បូងឆៀងខាងលិចផ្សារថ្មីស្ថិតក្នុភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

អគ្គិភ័យនេះឆាបឆេះផ្ទះ១ខ្នង ធ្វើពីថ្មក្រោម ឈើលើ ជាផ្ទះរបស់ស្រ្តីវ័យចំណាស់ម្នាក់នៅជាមួយចៅ ដោយម្ចាស់ផ្ទះរវល់ទៅប៉ោយប៉ែត ចៅប្រុសម្នាក់នៅចាំផ្ទះ ហើយបានចេញទៅរៀនបាត់។

អគ្គិភ័យនេះបានត្រូវបានរត់ទៅវិញទាំស្រុងនៅវេលាម៉ោង៨ និង៣០នាទី ត្រូវបានប្រើប្រាស់រថយន្តទឹកពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តអស់ចំនួន៥រថយន្ត។ មកទល់ពេលនេះគេពុំទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ៕