អាជ្ញាធរខេត្តរៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោត្រៀមចែកជូនពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅថ្ងៃស្អែក
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ១១រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជន សសយក.ខេត្ត ចូលរួមរៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ស្ថិតទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សូមជម្រាបជូនថា អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖ ស្រុករមាសហែក ៣៩០ គ្រួសារ,ស្រុកស្វាយជ្រំ ២០៥ គ្រួសារ,ស្រុកកំពង់រោទិ័ ២៥៣ គ្រួសារ,ស្រុកចន្រ្ទា ៨៦គ្រួសារ,ក្រុងស្វាយរៀង៨០គ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម៕ ដោយ ៖ ភក្តី